
សិប្បកម្មសំណាងសុធា
=> ស្ថិតនៅភូមិ អារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប
=> សិប្បកម្ម សំណាងសុធា ចាប់ផ្ដើមនៅថ្ងៃទី 5 ខែ កញ្ញា ឆ្នាំ 2005
=> សិប្បកម្មយើងមានលក់ ត្រីងៀត ត្រីឆ្អើរ ត្រីប្រាហើម ត្រីប្រម៉ាហើម ប្រហុក ផ្អក ម៉ាំជាដើម
=> យើងមានបុគ្គលិកបច្ចុប្បន្នចំនួន 10នាក់ ស្រី ៩នាក់ និងប្រុស ១នាក់។ក្នុងឆ្នាំ 2005 មាន ខណ្ឌ រដ្ឋបាលជលផល និងអង្គការ ARDB បានមកជួយជ្រោមជ្រែង ជំរុញអ្នកកែច្នៃប្រហុកដើម្បីបង្កើតជាសមាគមន៍ភូមិមួយផលិតផលមួយ។ ក្នុងឆ្នាំ 2009 សមាគមដើរបានត្រឹមតែមួយឆ្នាំទេ។ ចាប់តាំងពីពេលនោះមក សិប្បកម្ម សំណាងសុធា ដំណើរការដោយខ្លួនឯង រហូតដល់ឆ្នាំ 2016 សិប្បកម្មយើងមានអតិថិជននៅភ្នំពេញបានសុំសិទ្ធផ្ដាច់មុខបោះដុំលក់បន្តនៅទីក្រុងភ្នំពេញ នូវផលិតផលដែលសិប្បកម្មយើងមានទាំងអស់។
រហូតដល់ឆ្នាំ2019 មានគម្រោង ខាស់ (CAST) បានមកជួយទាក់ទងជំនួយវិនិយោគបង្រៀនអំពីស្តង់ដា និងផែនការអាជិវកម្ម។
នៅក្នុងឆ្នាំ ២០២០ ឯកឧត្ដម វ៉េង សុខុន បានចុះទស្សនៈកិច្ចមក សិប្បកម្ម សំណាងសុធា ផ្ទាល់។ ហើយនៅក្នុងឆ្នាំ ២០២០ ដដែលមានអង្គការ COFFIC UNIDO បានជួយទាក់ទងជាមួយនឹង សុវត្ថិភាពចំណីអាហារស្ដង់ដារ និងជំនួយឥតសំណងមកលើ សិប្បកម្ម សំណាងសុធា។ អង្គការយូឌីដូ (UNIDO) បានជួយជំរុញឲ្យ សិប្បកម្មយើងបានទទួលវិញ្ញាបនត្របញ្ចាក់ ភាពអនុលោមតាមលក្ខខណ្ឌតម្រូវនៃនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថាស៊ីឃ្យូអេស (CQS)នៅថ្ងៃទី 3 ខែសីហាឆ្នាំ 2023 សិប្បកម្មយើងបានទទួលបាន វិញ្ញាបនត្របញ្ចាក់ ភាពអនុលោមតាមលក្ខខណ្ឌតម្រូវនៃនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថាស៊ីឃ្យូអេស (CQS)